អំពី VMC៖ គណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ គាំទ្រ និងតស៊ូមតិសម្រាប់ពលរដ្ឋវិចថូរៀដែលចម្រុះទៅដោយវប្បធម៌ និងភាសាផ្សេងៗគ្នា
ក្នុងនាមជាតំណភ្ជាប់ដ៏សំខាន់រវាងសហគមន៍ និងរដ្ឋាភិបាល គណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ ចូលរួមជាមួយក្រុមពហុវប្បធម៌ និងពហុជំនឿនានាដើម្បីយល់ដឹងពីបញ្ហាដែលពួកគេប្រឈមមុខ។ បន្ទាប់មក យើងធ្វើការរួមគ្នាដើម្បីកំណត់ និងណែនាំដំណោះស្រាយដែលមានសក្តានុពលដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងអង្គការសហគមន៍នានា ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែមានលក្ខណៈកាន់តែទូលំទូលាយ និងអាចចូលប្រើប្រាស់បាន។
នាំសហគមន៍មកមូលផ្តុំគ្នា
ភាពចម្រុះរបស់រដ្ឋវិចថូរៀត្រូវបានពង្រឹងតាមរយៈកម្មវិធី និងព្រឹត្តិការណ៍នានារបស់គណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ
ស្វែងយល់ពីព្រឹត្តិការណ៍ កម្មវិធី និងគំនិតផ្តួចផ្តើមរបស់យើងដែលអបអរសាទរភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែបរបស់រដ្ឋវិចថូរៀ។
សប្តាហ៍ភាពចម្រុះនៃវប្បធម៌គឺជាការអបអរសាទរពហុវប្បធម៌ដ៏ធំបំផុតរបស់រដ្ឋវិចថូរៀ
ជារៀងរាល់ឆ្នាំក្នុងខែមីនា គណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ នាំប្រជាជនវិចថូរៀ មូលផ្តុំគ្នាដើម្បីអបអរសាទរសហគមន៍ពហុវប្បធម៌ដ៏រឹងមាំ និងចម្រុះ របស់រដ្ឋវិចថូរៀ។
ពហុវប្បធម៌គឺជាផ្នែកស្នូលនៃអត្តសញ្ញាណ ចរិតលក្ខណៈ និងរបៀបរស់នៅរបស់រដ្ឋវិចថូរៀ។ រដ្ឋវិចថូរៀ ប្រទេសអូស្រា្តលីគឺជាកន្លែងរស់នៅរបស់មនុស្សដែលមកពីពូជពង្សជាង 300 និយាយ 290 ភាសា និងមានជំនឿសាសនាស្ទើរតែជិត 200 ផ្សេងៗគ្នា។ វាក៏ជាកន្លែងមួយដែលនរណាម្នាក់អាចរួមចំណែក និងជាកម្មសិទ្ធិផងដែរ។
សប្តាហ៍ភាពចម្រុះនៃវប្បធម៌គឺជាពេលវេលាដើម្បីអបអរសាទរអំណាច ឥទ្ធិពល និងរឿងរ៉ាវសហគមន៍ពហុវប្បធម៌ដ៏សម្បូរបែបរបស់រដ្ឋវិចថូរៀ ហើយពលរដ្ឋវិចថូរៀទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមតាមរយៈព្រឹត្តិការណ៍ និងសកម្មភាពផ្ទាល់ខ្លួនជាច្រើន។
ក្នុងឆ្នាំ 2025 សប្តាហ៍ភាពចម្រុះនៃវប្បធម៌នឹងប្រព្រឹត្តទៅនៅទូទាំងរដ្ឋចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 23 ខែមីនា។
ប្រធានបទសប្តាហ៍ភាពចម្រុះនៃវប្បធម៌
ចូរឱបក្រសោបរក្សាទុកនូវដំណើរអបអរសាទរភាពចម្រុះនៃវប្បធម័ ចូរបង្កើតអនាគតរបស់យើង (Embrace the Journey, Shape Our Future)
មានវិធីរាប់មិនអស់សម្រាប់អង្គការ សាលារៀន កន្លែងធ្វើការ គ្រួសារ ឬសហគមន៍របស់អ្នក ដើម្បីប្រារព្ធសប្តាហ៍ភាពចម្រុះនៃវប្បធម៌។ ប្រធានបទឆ្នាំ 2025 ដែលមានចំណងជើងថា 'ចូរឱបក្រសោបរក្សាទុកនូវដំណើរអបអរសាទរភាពចម្រុះនៃវប្បធម៌ ចូរបង្កើតអនាគតរបស់យើង' (Embrace the Journey, Shape Our Future) គូសបង្ហាញពីដំណើរវប្បធម៌ដែលមានលក្ខណៈពិសេសដោយឡែក និងចែករំលែក ដែលកំណត់សហគមន៍ចម្រុះរបស់រដ្ឋវិចថូរៀ ដោយលើកទឹកចិត្តឱ្យយើងផ្តល់កិត្តិយសដល់រឿងរ៉ាវវប្បធម៌ផ្ទាល់ខ្លួនរបស់យើង និងរបស់អ្នកដទៃ ជំរុញការយល់ដឹង កម្មសិទ្ធិ និងទំនាក់ទំនងគ្នា។
ប្រធានបទនឹងត្រូវបានប្រើដើម្បីណែនាំព្រឹត្តិការណ៍ សកម្មភាព និងការប្រារព្ធពិធីដែលបានគ្រោងទុកសម្រាប់សប្តាហ៍ភាពចម្រុះនៃវប្បធម៌។
កាលបរិច្ឆេទសំខាន់ៗ
នៅពេលដែលគណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀរៀបចំសម្រាប់សប្តាហ៍ភាពចម្រុះនៃវប្បធម៌ អ្នកត្រូវបានអញ្ជើញឱ្យឆ្លុះបញ្ចាំងនៅថ្ងៃនោះ ដែលបើកផ្លូវសម្រាប់ការប្រារព្ធពិធីទាំងនេះ។ ថ្ងៃទី 21 ខែមីនា គឺជា ទិវាអន្តរជាតិនៃការលុបបំបាត់ការរើសអើងជាតិសាសន៍ (IDERD) របស់អង្គការសហប្រជាជាតិ ។
ថ្ងៃនេះរម្លឹកយើងថា ខណៈពេលដែលការប្រារព្ធពិធីពហុវប្បធម៌គឺមានសារៈសំខាន់ ដូច្នេះការគាំទ្រ និងការតស៊ូមតិក្នុងនាមសហគមន៍ពហុវប្បធម៌ក៏មានសារៈសំខាន់ដូចគ្នាដែរ។ នៅចុងបញ្ចប់នៃសប្តាហ៍ភាពចម្រុះនៃវប្បធម៌ យើងសូមអញ្ជើញសហគមន៍ទាំងអស់ឱ្យបន្តការសន្ទនាអំពីភាពចម្រុះ ការបើកចហរទូលំទូលាយ និងភាពជាកម្មសិទ្ធិឱ្យបានយូរបន្តទៀត បន្ទាប់ពីសប្តាហ៍នេះបានបញ្ចប់។
ចូលរួមសកម្មភាព
មានវិធីជាច្រើនដើម្បីចូលរួមក្នុងសប្តាហ៍ភាពចម្រុះនៃវប្បធម៌។ អ្នកអាចចូលរួមជាបុគ្គល សហគមន៍ អង្គការ ឬកន្លែងធ្វើការ។ ខាងក្រោមនេះជាវិធីដែលអ្នកអាចចូលរួម៖
- រៀបចំទទួលព្រឹត្តិការណ៍ សកម្មភាព ឬពិធីបុណ្យក្នុងតំបន់ដើម្បីអបអរសាទរទេពកោសល្យ និងប្រពៃណីនៃភាពចម្រុះវប្បធម៌របស់សហគមន៍អ្នក។ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍របស់អ្នក អ្នកអាចផ្សព្វផ្សាយវានៅលើបណ្តាញ VMConnect នៅទីនេះ។ VMConnect គឺជាផ្ទាំងជូនដំណឹងតាមអនឡាញដែលសមាជិកអាចចែករំលែកព័ត៌មាន សេវាកម្ម គំនិតផ្តួចផ្តើម កម្មវិធី និងព្រឹត្តិការណ៍នានាដែលជាចំណាប់អារម្មណ៍ចំពោះសហគមន៍ពហុវប្បធម៌របស់រដ្ឋវិចថូរៀ។
- រៀបចំទទួលអាហារថ្ងៃត្រង់ ពេលព្រឹក ឬពេលរសៀល ដើម្បីអបអរសាទរ និងបង្ហាញពីភាពចម្រុះនៃវប្បធម៌តាមរយៈចំណីអាហារ។
- បង្កើតវីដេអូរយៈពេល 30-90 វិនាទី ហើយបង្ហោះវានៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ដើម្បីនិយាយអំពីដំណើរផ្ទាល់ខ្លួន និងវប្បធម៌របស់អ្នក ការតភ្ជាប់ពហុវប្បធម៌ និងការប្តេជ្ញាចិត្តដើម្បីអបអរសាទរភាពចម្រុះ។ ភ្ជាប់ @multiculturevic និង #CDW2025 ដើម្បីឈ្នះរង្វាន់មួយចំនួន។
- ចូលរួម ពិធីបុណ្យពហុវប្បធម៌រដ្ឋវិចថូរៀនៅ Grazeland ក្នុងតំបន់ Spotswood ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែមីនា ឆ្នាំ 2025 សម្រាប់ការកម្សាន្ត និងម្ហូបអាហារមកពីជុំវិញពិភពលោក។ ជាមួយនឹងតន្ត្រី និងការសម្តែងនៅលើឆាកជាច្រើន សូមអញ្ជើញមកចូលរួមជាមួយពួកយើងនៅល្ងាចថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃត្រង់ទៅ ដោយស្លៀកសម្លៀកបំពាក់ ឬពណ៌វប្បធម៌ដ៏ល្អបំផុតរបស់អ្នកដើម្បីអបអរសាទរតាមម៉ូដ។
ប្រសិនបើអ្នកចូលរួមតាមអនឡាញ ឬចែករំលែករូបភាពនៃព្រឹត្តិការណ៍ ឬសហគមន៍របស់អ្នក យើងសូមអញ្ជើញអ្នកឱ្យប្រើ hashtags ខាងក្រោមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយយើង និងអ្នកដទៃដែលកំពុងប្រារព្វពិធីអបអរសាទរ!
#CulturalDiversityWeek
#CDW2025
#EmbraceTheJourney
#ShapeOurFuture
សប្តាហ៍ភាពចម្រុះនៃវប្បធម៌ត្រូវបានបង្ហាញជូនដោយមោទនភាពពីគណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ ដោយមានការគាំទ្រពីរដ្ឋាភិបាលរដ្ឋវិចថូរៀ។
Updated